011 767 136 | info@piea.edu.kh | Mon-Fri (8 AM - 5 PM)

វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចពិភពលោកបន្តមានការកើនឡើង ហើយជាមួយគ្នានេះដែរ តម្រូវការសម្រាប់អ្នកជំនាញដែលមានជំនាញច្បាស់លាស់ក៏កើនឡើងដូចគ្នា។ សណ្ឋាគារ រីសត និងភោជនីយដ្ឋានថ្មីៗ កំពុងស្វែងរកបុគ្គលិកដែលអាចធ្វើការតាមស្តង់ដារអន្តរជាតិ ដឹកនាំក្រុម និងបង្កើតបទពិសោធន៍ដ៏ល្អដែលមិនអាចបំភ្លេចបានជូនដល់ភ្ញៀវ។
មិនថាអ្នកមានក្ដីស្រមៃចង់គ្រប់គ្រងផ្ទះបាយអាជីពក្នុងនាមជាចុងភៅ (Chef) ឬដឹកនាំភោជនីយដ្ឋាន និងបាររបស់សណ្ឋាគារក្នុងនាមជានាយកផ្នែកអាហារ និងភេសជ្ជៈ (F&B Director) នោះទេ អត្ថបទនេះនឹងពន្យល់ពីជំហានផ្សេងៗក្នុងការកសាងអាជីពក្នុងវិស័យបដិសណ្ឋារកិច្ច ចាប់តាំងពីការចាប់អារម្មណ៍ដំបូងរបស់អ្នក រហូតដល់ក្លាយជាអ្នកជំនាញអាជីព។
វិស័យបដិសណ្ឋារកិច្ចត្រូវបានបង្កើតឡើងនៅលើទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ភាពជាអ្នកដឹកនាំ និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលជាជំនាញដែលបច្ចេកវិទ្យាមិនអាចជំនួសបានឡើយ។ ប៉ុន្តែនៅក្នុងវិស័យបដិសណ្ឋារកិច្ច មានផ្លូវដើរខុសៗគ្នាជាច្រើន។ ចូរសួរខ្លួនឯងថា៖
តើអ្នកចូលចិត្តម្ហូបអាហារ និងការច្នៃប្រឌិតមុខម្ហូបដែរឬទេ? អាជីពនៅក្នុងផ្ទះបាយ ដោយមានគោលដៅក្លាយជាចុងភៅ (Chef) អាចជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នក។
តើអ្នកចូលចិត្តធ្វើការជាមួយមនុស្ស ការរៀបចំ និងការដឹកនាំដែរឬទេ?
អាជីពផ្នែកសេវាកម្ម និងការគ្រប់គ្រងអាហារ និងភេសជ្ជៈ ដែលមានគោលដៅក្លាយជាអ្នកគ្រប់គ្រង F&B ឬនាយក F&B អាចសាកសមបំផុតសម្រាប់អ្នក។
អាជីពផ្នែកសេវាកម្ម និងការគ្រប់គ្រងអាហារ និងភេសជ្ជៈ ដែលមានគោលដៅក្លាយជាអ្នកគ្រប់គ្រង F&B ឬនាយក F&B អាចសាកសមបំផុតសម្រាប់អ្នក។
ផ្លូវទាំងពីរនេះទាមទារឱ្យមានការធ្វើការងារជាក្រុម វិន័យ និងការយកចិត្តទុកដាក់លើព័ត៌មានលម្អិត ហើយផ្លូវទាំងពីរនេះសុទ្ធតែផ្តល់នូវឱកាសនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
ភាសាអង់គ្លេសគឺជាភាសាផ្លូវការដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើការងារនៅក្នុងវិស័យបដិសណ្ឋារកិច្ចអន្តរជាតិ។ ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវអន្តរជាតិ រួមការងារ និងអ្នកគ្រប់គ្រង ច្រើនតែប្រព្រឹត្តទៅជាភាសាអង់គ្លេស ជាពិសេសនៅក្នុងសណ្ឋាគារ និងរីសត។
នៅវិទ្យាស្ថាន PIE រាល់កម្មវិធីសិក្សាទាំងអស់ត្រូវបានបង្រៀនជាភាសាអង់គ្លេស។ និស្សិតដែលត្រូវការពង្រឹងជំនាញភាសារបស់ពួកគេជាមុន សុទ្ធតែអាចចូលរួមក្នុងកម្មវិធីត្រៀមភាសាអង់គ្លេស (English Preparatory program) ដែលផ្តោតលើទំនាក់ទំនងក្នុងវិស័យបដិសណ្ឋារកិច្ច ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ។
មនុស្សមួយចំនួនរៀនសូត្រតាមរយៈការធ្វើការងារផ្ទាល់ ប៉ុន្តែការបណ្តុះបណ្តាលផ្លូវការផ្តល់ឱ្យអ្នកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងផ្លូវដ៏លឿនជាងមុនក្នុងការឈានទៅរកការទទួលខុសត្រូវខ្ពស់។ វិទ្យាស្ថាន PIE ផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់ឌីប្លូមចំនួនពីរ ដែលត្រូវបានទទួលស្គាល់ដោយ សាលា SHL Schweizerische Hotelfachschule Luzernដែលជាសាលាបដិសណ្ឋារកិច្ចឈានមុខគេមួយរបស់ប្រទេសស្វ៊ីស ដូច្នេះនិស្សិតអាចទទួលបានការបណ្តុះបណ្តាលតាមស្តង់ដារស្វ៊ីសនៅក្នុងរាជធានីភ្នំពេញ។
សិល្បៈធ្វើម្ហូប៖ សម្រាប់ជំនាញចុងភៅ
ទទួលការបណ្តុះបណ្តាលក្នុងបរិយាកាសផ្ទះបាយអាជីព និងសិក្សាទៅលើជំនាញដែលចុងភៅគ្រប់រូបត្រូវការ៖
អភិវឌ្ឍជំនាញប្រតិបត្តិការ ហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីគ្រប់គ្រងភោជនីយដ្ឋាន បារ និងផ្នែកសេវាកម្មអាហារ និងភេសជ្ជៈនៅក្នុងសណ្ឋាគារ៖
បេក្ខជនអាចចូលរៀនបានភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬជាអ្នកដែលចង់ផ្លាស់ប្តូរអាជីពការងារដើម្បីកសាងជំនាញវិជ្ជាជីវៈ។
គ្មានអ្វីអាចជំនួសបទពិសោធន៍ជាក់ស្តែងបានឡើយ។ ការចុះកម្មសិក្សាអនុញ្ញាតឱ្យអ្នកអនុវត្តនូវអ្វីដែលបានរៀននៅក្នុងថ្នាក់ នៅតាមសណ្ឋាគារ ឬភោជនីយដ្ឋានផ្ទាល់ ដោយរៀនពីល្បឿននៃការធ្វើការងារ ការធ្វើការជាក្រុម និងភាពជាប់លាប់ពីអ្នកជំនាញដែលមានបទពិសោធន៍។
នៅ PIE ការចុះកម្មសិក្សាគឺជាផ្នែកដ៏សំខាន់មួយនៃដំណើរសិក្សា។ និស្សិតរបស់យើងបានបញ្ចប់ការចុះកម្មសិក្សានៅតាមគ្រឹះស្ថានឈានមុខគេក្នុងប្រទេសកម្ពុជា និងនៅបរទេស រួមទាំងសណ្ឋាគារប្រណិតៗនៅប្រទេសជប៉ុន បារាំង ហុងកុង អារ៉ាប់រួម (UAE) វៀតណាម ឬម៉ាឡេស៊ីផងដែរ។
វិស័យបដិសណ្ឋារកិច្ចផ្តល់នូវផ្លូវអាជីពយ៉ាងច្បាស់លាស់ ដែលការខិតខំប្រឹងប្រែងធ្វើការងារ និងជំនាញរឹងមាំនឹងដឹកនាំអ្នកទៅកាន់ការទទួលខុសត្រូវកាន់តែធំធេង។ ខាងក្រោមនេះជាទម្រង់នៃដំណើរសិក្សា និងធ្វើការងារទូទៅនៅលើផ្លូវនីមួយៗ៖
ផ្លូវអាជីពនៅក្នុងផ្ទះបាយ៖ ការក្លាយជាចុងភៅជំនាញ (Chef)
ផ្លូវអាជីពក្នុងផ្នែកអាហារ និងភេសជ្ជៈ៖ ការក្លាយជា នាយកផ្នែកអាហារ និងភេសជ្ជៈ (F&B Director)
សិស្សដែលបានបញ្ចប់ការសិក្សាអាចកសាង អាជីពការងារ របស់ពួកគេនៅក្នុងសណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន បារ ភូមិគ្រឹះឯកជន និងអាជីវកម្មធ្វើម្ហូបផ្សេងៗ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ
អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចឆ្នើមៗ តែងតែបន្តការរៀនសូត្រពេញមួយជីវិត និងអាជីពរបស់ពួកគេ។ និន្នាការមានការផ្លាស់ប្តូរ ការរំពឹងទុករបស់ភ្ញៀវមានការវិវត្ត ហើយទីកន្លែងធ្វើការនីមួយៗតែងតែផ្តល់ជូននូវបទពិសោធន៍ថ្មីៗជានិច្ច។ សិក្ខាសាលា ការប្រកួតប្រជែង ការធ្វើដំណើរ និងការទទួលបានការតម្រង់ទិសពីអ្នកជំនាញ (Mentorship) សុទ្ធសឹងតែជួយឱ្យអ្នកបន្តលូតលាស់ជានិច្ច។
សំណួរដែលសួរជាញឹកញាប់ (Frequently Asked Questions - FAQ)
តើខ្ញុំចាំបាច់ត្រូវមានបទពិសោធន៍ជាមុនដែរឬទេ ដើម្បីសិក្សាជំនាញបដិសណ្ឋារកិច្ច?
ចម្លើយ៖ មិនចាំបាច់នោះទេ។ កម្មវិធីសិក្សារបស់វិទ្យាស្ថាន PIE ត្រូវបានរៀបចំឡើងដើម្បីបង្កើត និងពង្រឹងជំនាញរបស់អ្នកចាប់ពីកម្រិតមូលដ្ឋានគ្រឹះដំបូង។ ការលើកទឹកចិត្ត និងឆន្ទៈស្រឡាញ់ជំនាញ គឺមានសារៈសំខាន់ជាងបទពិសោធន៍ដែលមានពីមុនមក។
តើខ្ញុំគួរជ្រើសរើសរវាងជំនាញ សិល្បៈធ្វើម្ហូប (Culinary Arts) ឬ ការគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ (F&B Management)?
ចម្លើយ៖ ប្រសិនបើឆន្ទៈ និងចំណង់ចំណូលចិត្តរបស់អ្នកគឺការធ្វើម្ហូប និងការបង្កើតមុខម្ហូបថ្មីៗ នោះជំនាញ សិល្បៈធ្វើម្ហូប (Culinary Arts) គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តធ្វើការជាមួយភ្ញៀវ រៀបចំកិច្ចការងារ និងដឹកនាំក្រុមការងារ ជំនាញ ការគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ (F&B Management) គឺជាជម្រើសដ៏ស័ក្តិសមបំផុត។ ក្រុមការងារទទួលពាក្យចូលរៀន (Admissions Team) របស់យើងរីករាយក្នុងការជួយអ្នកក្នុងការសម្រេចចិត្ត!
តើខ្ញុំចាំបាច់ត្រូវចេះនិយាយភាសាអង់គ្លេសដែរឬទេ?
កម្មវិធីសិក្សាថ្នាក់ឌីប្លូមរបស់វិទ្យាស្ថាន PIE ត្រូវបានបង្រៀនជាភាសាអង់គ្លេស។ ប្រសិនបើសមត្ថភាពភាសាអង់គ្លេសរបស់អ្នកមិនទាន់ដល់កម្រិតកំណត់នោះទេ កម្មវិធីត្រៀមភាសាអង់គ្លេស (English Preparatory program) អាចជួយរៀបចំ និងពង្រឹងសមត្ថភាពរបស់អ្នក មុនពេលឈានចូលដល់ការសិក្សាជំនាញផ្លូវការ។
តើខ្ញុំអាចធ្វើការនៅបរទេសបានដែរឬទេ ដោយប្រើប្រាស់សញ្ញាបត្រឌីប្លូមផ្នែកបដិសណ្ឋារកិច្ចពីប្រទេសកម្ពុជា?
ចម្លើយ៖ អាចធ្វើបាន! ការបណ្តុះបណ្តាលដែលទទួលស្គាល់ជាអន្តរជាតិ សមត្ថភាពភាសាអង់គ្លេសរឹងមាំ និងបទពិសោធន៍អនុវត្តជាក់ស្តែង នឹងបើកទ្វារយ៉ាងទូលំទូលាយឆ្ពោះទៅកាន់អាជីពការងារនៅបរទេស។ សិស្សរបស់វិទ្យាស្ថាន PIE ជាច្រើនបាន និងកំពុងទទួលបានបទពិសោធន៍ការងារលើឆាកអន្តរជាតិ តាមរយៈកម្មវិធីចុះកម្មសិក្សា (Internships)។
តើខ្ញុំអាចចាប់ផ្តើមចូលរៀនបាននៅពេលណា?
ចម្លើយ៖ វិទ្យាស្ថាន PIE ផ្តល់ជូននូវការទទួលសិស្សចូលរៀនចំនួន ២ លើកក្នុងមួយឆ្នាំ (Two intakes per year)។ សូមទាក់ទងមកកាន់ ក្រុមការងារទទួលពាក្យចូលរៀន របស់យើង ដើម្បីស្វែងយល់បន្ថែមអំពីកាលបរិច្ឆេទចាប់ផ្តើមវគ្គសិក្សាបន្ទាប់។
មិនថានាគតរបស់អ្នកស្ថិតនៅក្នុងផ្ទះបាយ ឬការដឹកនាំប្រតិបត្តិការផ្នែកអាហារ និងភេសជ្ជៈរបស់សណ្ឋាគារនោះទេ អ្វីៗទាំងអស់ចាប់ផ្តើមចេញពីឆន្ទៈ និងចំណង់ចំណូលចិត្ត ការអនុវត្តជាក់ស្តែង និងការបណ្តុះបណ្តាលដែលត្រឹមត្រូវ។ នៅវិទ្យាស្ថាន PIE យើងជួយសិស្សក្នុងការផ្លាស់ប្តូរពីក្តីស្រឡាញ់លើវិស័យបដិសណ្ឋារកិច្ចឱ្យក្លាយជាអាជីពការងារពិតប្រាកដ ប្រកបដោយស្តង់ដារអប់រំកម្រិតស្វ៊ីស (Swiss-standard education) ការអនុវត្តផ្ទាល់ និងបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយក្នុងវិស័យនេះ។
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការបោះជំហានដំបូង? ទាក់ទងមកកាន់យើង ខ្ញុំថ្ងៃនេះ!

