ចាប់ផ្តើមអនាគតដ៏ល្អឥតខ្ចោះរបស់អ្នក ក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច

ចូលរួមជាមួយស្ថាប័នឈានមុខមួយនៅកម្ពុជា ដើម្បីបម្លែងចំណង់ចំណូលចិត្តរបស់អ្នកក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ទៅជាជំនាញវិជ្ជាជីវៈដ៏រីកចម្រើន។ ទទួលបានការអប់រំតាមស្តង់ដារអន្តរជាតិ និងឱកាសភ្ជាប់ទំនាក់ទំនងជាមួយឧស្សាហកម្ម ដែលជួយជំរុញការអភិវឌ្ឍអាជីពរបស់អ្នកឲ្យឈានទៅមុខយ៉ាងមានប្រសិទ្ធភាព។

ដៃគូកម្មសិក្សា
0 +
គ្រូបង្រៀន
0 +
សិស្ស
0 +
អត្រាទទួលបានការងារ
0 %
Logo SHL

ការទទួលស្គាល់ពី SHL

សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIEA) មានមោទនភាពដែលទទួលបានការទទួលស្គាល់ជាផ្លូវការពី SHL Schweizerische Hotelfachschule Luzern ដែលជាស្ថាប័នអប់រំផ្នែកបដិសណ្ឋារកិច្ចឈានមុខមួយរបស់ប្រទេសស្វីស និងមានប្រវត្តិនៃឧត្តមភាពក្នុងការអប់រំអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

ស្វែងយល់អំពីកម្មវិធីសិក្សា

ស្វែងយល់អំពីកម្មវិធីសិក្សាដែលមានកេរ្តិ៍ឈ្មោះល្អកម្រិតអន្តរជាតិ ដែលរួមបញ្ចូលការសិក្សាគុណភាពខ្ពស់ ការអនុវត្តជាក់ស្តែង និងការតភ្ជាប់ជាមួយឧស្សាហកម្ម

Culinary Arts

ជំនាញផ្នែកវិជ្ជាជីវៈចម្អិនម្ហូបអាហារ

បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកចម្អិនម្ហូបអាហារ និងការគ្រប់គ្រង ដោយប្រើបច្ចេកទេសទំនើបយ៉ាងស្ទាត់ជំនាញ។ អភិវឌ្ឍភាពច្នៃប្រឌិត វិន័យ និងសមត្ថភាពជាអ្នកដឹកនាំ ខណៈសិក្សាអំពីការរចនាបញ្ជីមុខម្ហូប ការគ្រប់គ្រងថ្លៃដើម និង​ ជំនាញគ្រប់គ្រងទូទៅក្នុងផ្ទះបាយ ព្រមទាំងជំនាញសំខាន់ៗផ្សេងទៀតជាច្រើន។

ស្វែងយល់បន្ថែម
FB Management

ជំនាញគ្រប់គ្រងផ្នែកម្ហូបអាហារ និង ភេសជ្ជៈ

កសាងជំនាញប្រតិបត្តិការ ហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ សម្រាប់ការគ្រប់គ្រងភោជនីយដ្ឋាន និងសណ្ឋាគារឲ្យទទួលបានជោគជ័យ។ សិក្សាពីស្តង់ដារសេវាកម្មដ៏ល្អឥតខ្ចោះ ទទួលបានចំណេះដឹងជាក់ស្តែងផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងអភិវឌ្ឍជំនាញលក់ តាមរយៈបទពិសោធន៍ក្នុងឧស្សាហកម្មពិត។ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម
English Preparatory

កម្មវិធីត្រៀមភាសាអង់គ្លេស

អភិវឌ្ឍជំនាញភាសាអង់គ្លេសរបស់អ្នកជាមួយវិធីសាស្ត្រសិក្សាទំនើប ដើម្បីបើកទ្វារទៅឱកាសអាជីពក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចជុំវិញពិភពលោក។ កម្មវិធីផ្តោតលើការប្រាស្រ័យទាក់ទងជាក់ស្តែង ដើម្បីពង្រឹងជំនាញស្តាប់ និយាយ អាន និងសរសេរ ព្រមទាំងវាក្យសព្ទវិជ្ជាជីវៈដែលប្រើប្រាស់ក្នុងឧស្សាហកម្ម។ បន្ថែមពីនេះ សិស្សនិស្សិតនឹងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាបន្ត និងអាជីពកម្រិតអន្តរជាតិ ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម

ការសង្ខេបអំពីជំនាញវិជ្ជាជីវៈ

កសាងអនាគតក្នុងវិស័យបដិសណ្ឋារកិច្ចប្រកប់ដោយជំនាញទំលំទូលាយជាសកល ជំរុញផ្តោតលើវិស័យឧស្សាហកម្ម និងជំនាញបច្ចេកទេសពិត។

ជំនាញដែលទទួលស្គាល់ស្តង់ដាអន្តរជាតិ

ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សា អ្នកនឹងបានយល់នូវជំនាញដ៏មានកិត្យានុភាពនៅក្នុងវិស័យសណ្ឋាគារ រ​មណីយដ្ឋាន លំនៅឋានឯកជន និងគ្រឹះស្ថានម្ហូបអាហារដ៏មានកិត្យានុភាពនៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។

ជំនាញដែលមានតម្រូវការខ្ពស់

ជំនាញបដិសណ្ឋារកិច្ចត្រូវបានបង្កើតឡើងដោយផ្អែកលើទំនាក់ទំនងរវាងបុគ្គល ភាពជាអ្នកដឹកនាំ និងសេវាកម្មប្រកដោយឧត្តមភាព ដែលជំនាញបច្ចេកវិទ្យាមិនអាចកាត់ថ្លៃបាន។ ខណៈពេលដែលវិស័យឧស្សាហកម្មទេសចរណ៍ និងបរិបទរស់នៅជាសកលបន្តរីកចម្រើន លោកអ្នកដែលមានជំនាញបដិសណ្ឋារកិច្ចនេះ នៅតែមានតម្រូវការការងារច្រើននាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ការរីកចម្រើនក្នុងជំនាញវិជ្ជាជីវៈ

ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ៖ បង្កើនសមត្ថភាពដឹកនាំ និងជំនាញអនុវត្តជាក់ស្តែង ដើម្បីគាំទ្រការរីកចម្រើនជាបន្តបន្ទាប់នៅលើមាគ៌ាអាជីពរបស់អ្នក

ដោយផ្តោតលើភាពច្នៃប្រឌិត សមត្ថភាពដឹកនាំ និងស្តង់ដារកម្រិតអន្តរជាតិ វិទ្យាស្ថានយើងប្តេជ្ញាអភិវឌ្ឍជំនាញជំនាន់ថ្មីនេះ ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាពក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារនៅកម្ពុជា

ទីតាំងសិក្សារបស់យើង

ការស្វែងយល់ពីបរិយាកាសសិក្សាបែបទំនើបមួយ ដែលត្រូវបានរចនាឡើងដើម្បីរៀបចំបង្ហាត់បង្រៀនលោកអ្នកលើជំនាញផ្នែកបដិសណ្ឋារកិច្ចនាពេលអនាគត។

អំពីយើង

វិទ្យាស្ថានបដិសណ្ឋារកិច្ចអប់រំនេះ ត្រូវបានបង្កើត និងដឹកនាំដោយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំមុខឆ្ពោះទៅរកភាពជោគជ័យ

ការចូលរៀន

ចាប់ផ្តើមដំណើរសិក្សារបស់លោកអ្នកជាមួយនឹងការដាក់ពាក្យចូលសិក្សាយ៉ាងងាយស្រួល និងត្រូវការណែនាំដោយផ្ទាល់ពីបុគ្គលិកជំនាញ។

សំណួរ និងព័ត៌មានបន្ថែម

តើអ្នកមានសំណួរទេ? ក្រុមការងាររបស់យើងនៅទីនេះ ដើម្បីជួយ និងណែនាំអ្នកគ្រប់ជំហាននៃដំណើរការ

អត្ថបទថ្មីៗពីប្លុករបស់យើង

IMG 0854

PIE ស្វាគមន៍និស្សិតកម្រិត Advanced ត្រឡប់មកវិញ ឆ្ពោះទៅកាន់ឆ្នាំថ្មីនៃការរៀនសូត្រ បទពិសោធន៍ និងឱកាសថ្មីៗ

After completing their first year of studies and gaining valuable hands-on experience during their internships, PIE’s Advanced students are back on campus and ready to

អានបន្ថែម »
IMG 0040

ពីអ្នកផ្គត់ផ្គង់ទៅកាន់ផ្ទះបាយស្តង់ដា៖ និស្សិត PIE បានចុះទៅស្វែងយល់ពីខ្សែសង្វាក់ផ្គត់ផ្គង់អាហារនៅ LSH Cambodia

For a professional chef, understanding food begins long before an ingredient reaches the kitchen. On August 31, PIE’s Basic students, accompanied by PIE chefs, took

អានបន្ថែម »

ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីបង្កើតអនាគតរបស់អ្នកជាមួយវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)?

ចូលរួមជាមួយអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចជាច្រើនរយនាក់ដែលទទួលបានជោគជ័យ។ ចាប់ផ្តើមដាក់ពាក្យសុំរបស់អ្នកថ្ងៃនេះ!